នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤ សមាជិកគណបក្សភ្លើងទៀននៅខេត្តកំពង់ស្ពឺ ចំនួន១០នាក់ ប្រកាសផ្តាច់ខ្លួន និងសុំសម្តេចតេជោចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ដោយបងប្អូនអតីតសមាជិកគណបក្សប្រឆាំងយល់ឃើញថា ការដឹកនាំដ៏កម្សោយរបស់លោក សម រង្ស៊ី លើជីវិតនយោបាយគ្មានកោះត្រើយ នាំឱ្យសមាជិកគណៈបក្សប្រឆាំងអស់ទំនុកចិត្ត នាំគ្នាចាកចេញពីលោក សម រង្ស៉ី ហើយស្នើសុំសម្តេចតេជោ ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញជាបន្តបន្ទាប់ ដូចទឹកបាក់ទំនប់!!!
សម្តេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយមួយរូប ដែលមានចិត្តសណ្តោសប្រណីខ្ពង់ខ្ពស់ នៅក្នុងជីវិតនយោបាយរបស់សម្តេចរយៈពេលជាង៤០ឆ្នាំមកនេះ តែងប្រកាន់យកស្មារតីបង្រួបបង្រួម និងអនុគ្រោះជានិច្ច ដោយមិនគុំគួនជនជាតិខ្មែរដែលធ្លាប់ប្រឆាំងនឹងសម្តេចនោះឡើយ។
ក្នុងនោះ ពួកគាត់បានប្រកាសថ្កោលទោសទណ្ឌិតសម រង្ស៊ី ដែលមានគំនិតទុច្ចរិតរារាំងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។
– ទស្សនា៖ https://fb.watch/sSqYr-HYm5/