ភ្នំពេញ៖ ទីតាំងមួយកន្លែងបង្កប់ដោយល្បែងអនឡាញខុសច្បាប់ជាប្រភេទ«កាស៊ីណូ »ស្ថិតនៅផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទីតាំងខាងលើកំពុងតែលួចលាក់បើកលេង ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានី-ខេត្ត(ពោល) មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។មហាជនបានសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់
មហាជននៅក្នុងសង្កាត់បឹងកេងកងទី៣ បានលើកឡើងថា? ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែនាំគ្នាចូលទៅលេងល្បែងស៊ីសង តាមអនឡាញគ្មានញញើត និងទោសទណ្ឌ បន្តិចណាទាល់តែសោះ។
ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់អ្នកដឹកនាំ ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានី-ខេត្ត។