វិមាន ៧មករា ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានគណៈកម្មការរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងាររៀបចំបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលគ្រោងនឹងប្រារពឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
កិច្ចប្រជុំ នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤