ស្នងការខេត្តកណ្តាល ឃាត់ខ្លួន(អតីត)អ្នកសារព័ត៌មានចំនួន០២នាក់ ក្នុងចំណោម០៦នាក់ ករណីប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះចំនួន០២នាក់ និងកំពុងបន្តស្រាវជ្រាវទៅលើករណី កំហែងយកប្រាក់

ដកស្រង់ចេញពីផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល!
កិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) ប្រើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា រវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ ដែលកើតហេតុនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២:១០នាទីនៅចំណុចចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ដោយនៅថ្ងៃទី០៨ ខែដដែលនេះ សមត្ថកិច្ចបានអនុវត្តច្បាប់លើអ្នកលេងល្បែងស៊ីសងខុសច្បាប់ រហូតមកដល់ថ្ងៃទី១២ ខែឧសភា នេះសមត្ថកិច្ចបានស្រាវជ្រាវលើជនសង្ស័យជាអតីត និងអ្នកសារព័ត៌មានចំនួន ០៦នាក់ ដែលបានប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះចំនួន០២នាក់ ដែលជនសង្ស័យចំនួន០៦នាក់ (ឃាត់ខ្លួន០២នាក់) រួមមាន៖

១.ឈ្មោះ ជាវ គីមលាង អតីតគេហទំព័រ គ្រុឌ០១ (ឃាត់ខ្លួន)

២.ឈ្មោះ ទុយ រិទ្ធី អតីតគេហទំព័រ ខេភីញ៉ូ (ឃាត់ខ្លួន)

៣.ឈ្មោះម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 (គេចខ្លួន)

៤.ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ (គេចខ្លួន)

៥.ឈ្មោះ ឃឹម យ៉ុន  គេហទំព័រ ស្លាបប៉ាកកា (គេចខ្លួន)

៦.ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរ (គេចខ្លួន)

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវទៅលើករណី កំហែងយកប្រាក់ ដែលមានការទារប្រាក់ពីក្រុមអ្នកបើកល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាអ្នកលេងល្បែងផងដែរ យកមកចាត់ការតាមនីតិវិធី។

សម្រួលផ្សាយដោយ៖ គង់ សុខហេង  / ទំនាក់ទំនងព័ត៌មាន៖ 0715157598