អ្នកឧកញ៉ា ទ្រី ភាព ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា»។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារនេះ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខានៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ លោកអ្នកឧកញ៉ា ទ្រី ភាព ត្រូវបានព្រះមហាក្សត្រមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។