ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទាំងអស់ត្រូវបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេស បទល្មើសពលករឆ្លងដែនខុសច្បាប់។
នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៦:៥០នាទី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ សរុបចំនួន០៨នាក់ ស្រី០៣នាក់ កុមារ០២នាក់ និងអ្នករត់ម៉ូតូឌុប០៣នាក់ ម៉ូតូចំនួន០៣គ្រឿង។
ពលរដ្ឋទាំងអស់ និងអ្នករត់ម៉ូតូឌុប០៣នាក់ ត្រូវបានឃាត់យកមកសួរនាំនិងធ្វើការអប់រំ រួចបញ្ជូនពួកគាត់ទៅឲ្យខាងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចាត់ការបន្តតាមនីតិវិធី៕