កាស៊ីណូថបដាយអឹម៉ិន ក្បែរច្រកទ្វារអន្តរជាតិភ្នំឌិន កំពុងទទួលប្រជាពលរដ្ឋខ្មែរចេញចូលលេងកម្សាន្តយ៉ាងសេរី ស្នើដល់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មេត្តាពិនិត្យមើលផង!!!

ទីតាំងកាស៊ីណូ ថបដាយអឹម៉ិន កំពុងបើកទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទៅកម្សាន្តលេងក្នុងកាស៊ីណូយ៉ាងសេរី ដោយគ្រាន់តែព្រីនក្រដាសបិទថា (មិនអនុញ្ញាតឱ្យប្រជាជនខ្មែរចូលលេង) ប៉ុន្តែគេសង្កេតឃើញថា ទោះបីជាកាលៈទេសៈណាក៏ដោយ កាស៊ីណូខាងលើនេះ នៅតែទទួលភ្ញៀវជាតិ និងអន្តរជាតិ ចូលលេងជាធម្មតា ដែលនេះគឺល្មើសនឹងច្បាប់របស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលមិនអនុញ្ញាតឱ្យប្រជាជនខ្មែរ ឬមន្ត្រីរាជការ ចូលទៅលេងកម្សាន្តនោះទេ។

សូមបញ្ជាក់ថា៖ ទីតាំងកាស៊ីណូ ថបដាយអឹម៉ិន ស្ថិតនៅជិតច្រកទ្វារអន្តរជាតិភ្នំឌិន (ព្រំដែនកម្ពុជា-វៀតណាម) ក្នុងស្រុកគិរីវង្ស ខេត្តតាកែវ។
មហាជនសម្តែងចំណាប់អារម្មណ៍ និងមានចម្ងល់តាមរយៈគេហទំព័រកណ្តាលហតញូស៍ថា តើមន្ត្រីអាជ្ញាធរមូលដ្ឋាន ខ្វះកម្លាំងមកចុះពិនិត្យ ដើម្បីហាមឃាត់ទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ឬអសមត្ថភាពក្នុងការដោះស្រាយបញ្ហា អំពើខុសច្បាប់នៅក្នុងមូលដ្ឋាន???
មតិខ្លះប្រាប់អ្នកសារព័ត៌មានកណ្តាលហតញូស៍យើងថា ប្រហែលជាម្ចាស់ទីតាំងខាងលើនេះមានខ្នងបង្អែក និងអំណាចធំ ទើបហ៊ានបើកទទួលភ្ញៀវខ្មែរចូលលេងយ៉ាងដូច្នេះ អ៊ីចឹងមានតែ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលអាចចុះស៊ើបអង្កេត និងចាត់វិធានការទប់ស្កាត់បាន។
ដូច្នេះហើយ មហាជនមានតែសង្ឃឹមថា ឯកឧត្តមប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ មេត្តាពិនិត្យ និងចាត់វិធានការស៊ើបអង្កេត ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពផង។
=================
ចេញផ្សាយដោយ៖ សហការី
ទំនាក់ទំនងព័ត៌មាន៖ 0715157598
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រកណ្តាលហតញូស៍
ហាមផ្សព្វផ្សាយចម្លងបន្តដោយគ្មានការអនុញ្ញាត