ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” បានអញ្ជើញធ្វើបទបង្ហាញយ៉ាងពិស្ដារ អំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទូតចំនួន២៤ប្រទេសផ្សេងៗគ្នា ប្រចាំកម្ពុជា ដែលក្នុងនោះមានអគ្គរដ្ឋទូតចំនួន ៥រូប អញ្ជើញចូលរួមដោយផ្ទាល់ និងតំណាងស្ថានទូតចំនួន ២៦រូប ដើម្បីឈ្វេងយល់អំពីគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ នាព្រឹកថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។