លោក រ័ត្ន សោភ័ណ ជាប់ជាប្រធានសមាគមធនាគារនៅកម្ពុជា សម្រាប់អាណត្តិថ្មី!

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីមហាសន្និបាតប្រចាំឆ្នាំ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មីរបស់សមាគម សម្រាប់អាណត្តិ ២០២៤-២០២៥។

បន្ថែមពីលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាធនាគារអាណត្តិថ្មី សមាគមធនាគារនៅកម្ពុជា ក៏បានបង្ហាញជូនសមាជិកផងដែរ អំពីរបាយការណ៍ការងារប្រចាំឆ្នាំ២០២៣ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងគម្រោងប្រើប្រាស់ថវិកាឆ្នាំ២០២៤ ផងដែរ។

លោក Raymond Sia ដែលជាអតីតប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សា និងក្រុមការងារលេខាធិការដ្ឋានទាំងអស់ និងបានកោតសរសើរពីការចូលរួមចំណែក និងការលះបង់ក្នុងការគាំទ្រដល់សមាជិក និងវិស័យធនាគារនៅកម្ពុជា។

ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា សូមប្រកាសអំពីសមាសភាពក្រុមប្រឹក្សា ទាំង១២រូប ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិទី១០ ឆ្នាំ២០២៤-២០២៥ រួមមាន៖
១៖ លោក រ័ត្ន សោភ័ណ ជាប្រធានសមាគមធនាគារនៅកម្ពុជា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី
២៖ លោក Raymond Sia Say Guan ជាអនុប្រធានសមាគមធនាគារនៅកម្ពុជា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ក.អ
៣៖ លោក ហាន ប៉េងក្វាង ជាហេរញ្ញិកសមាគមធនាគារនៅកម្ពុជា ដែលមានសមសភាពជា អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក
៤៖ លោកស្រី ម៉ារ អមរា ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិចាត់តាំង នៃធនាគារ អេស៊ីលីដា ភិអិលស៊ី
៥៖ លោក Mr. Zhiger Atchabarov ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា នាយកប្រតិបត្តិការ នៃ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់
៦៖ លោក ឌិត សុចល ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
៧៖ លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
៨៖ លោក Ong Ming Teck ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារ កម្ពុជាសាធារណៈ ភិអិលស៊ី
៩៖ លោក ប៉ែន មករា ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា អគ្គនាយក នៃធនាគារឯកទេស អង្គរកាពីតាល
១០៖ លោកស្រី ឌិត នីតា ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
១១៖ លោក ប៉ិល រ៉េមីស៊ីសុផុន ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធានសមាគមសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា
១២៖ លោក គា បូរាណ ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ អេ អឹម ខេ

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ដែលទើបជាប់ឆ្នោតថ្មី បានថ្លែងអំណរគុណដល់ អតីតប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាទាំងអស់ ចំពោះការដឹកនាំប្រកបដោយភាពស្វាហាប់ និងរឹងមាំក្នុង
រយៈពេល០២ឆ្នាំមកនេះ និងបានអបអរសាទរជូនក្រុមប្រឹក្សាថ្មី របស់សមាគមធនាគារនៅកម្ពុជាផងដែរ។

លោក រ័ត្ន សោភ័ណ មានប្រសាសន៍បន្ថែមថា លោកពិតជាមានកិត្តិយស ក្នុងការបម្រើដល់វិស័យធនាគារ និងសមាជិករបស់ខ្លួន។ ជាមួយសមាជិកក្រុមប្រឹក្សាថ្មី លោកនិងសមាជិកក្រុមប្រឹក្សាអាណត្តិថ្មី នឹងដឹកនាំសមាគមទៅកាន់កម្រិតខ្ពស់មួយបន្ថែមទៀត ដោយលោកបានគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោក និងសរសរស្តម្ភចំនួន០៤។

ទី១៖ កំណត់នូវរចនាសម្ព័ន្ធអភិបាលកិច្ចល្អ និងមុខងារ និងការប្រព្រឹត្តទៅនៃសមាគមធនាគារនៅកម្ពុជា។

ទី២៖ ផ្តល់ប្រឹក្សាលើការគ្រប់គ្រង និងប្រតិបត្តិធនាគារប្រកបដោយការទទួលខុសត្រូវ និងផ្អែកលើគុណតម្លៃ ដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជន ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ភាពរឹងមាំ និងភាពលូតលាស់នៃវិស័យធនាគារ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។

ទី៣៖ លើកកម្ពស់វប្បធម៌នៃការរៀនសូត្រ បន្តសម្រាប់ធនាគារិក និងលើកកម្ពស់សមត្ថភាពរបស់ធនាគារិក ក្នុងជំនាញបច្ចេកទេស ឧត្តមភាពវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌។

ទី៤៖ បង្កើតកិច្ចសហប្រតិបត្តិការនៃប្រព័ន្ធអេកូឡូស៊ីធនាគារបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលនៃវិស័យធនាគារ ដើម្បីបង្កើនសក្តានុពលវិស័យធនាគារបន្ថែមទៀត ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងវិបុលភាពជាតិ៕

 

You missed