ប្រទេសថៃ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានព្រមានថា វិស័យកម្មន្តសាលនឹងប្រឈមបញ្ហាធ្ងន់ធ្ងរ ដោយសារកម្លាំង ពលកម្មរបស់ប្រទេសថៃបានធ្លាក់ចុះចំនួន ៣ លាននាក់។
ការកង្វះកម្លាំងពលកម្មនៅប្រទេសថៃ នឹងប៉ះពាល់ធ្ងន់ធ្ងរលើវិស័យកម្មន្តសាល។ ត្រឹមដំណាច់ឆ្នាំ២០២៣ ប្រទេសថៃមានកម្លាំងពលកម្ម ៤០,៧ លាននាក់ ហើយនឹងមានតម្រូវការបន្ថែមអាចកើនឡើងដល់ ៤៤,៧១ លាននាក់ នៅឆ្នាំ២០៣៧ ប្រសិនបើនិន្នាការវិស័យកម្មន្តសាលបច្ចុប្បន្ននៅតែបន្ត។