លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រជុំត្រួតពិនិត្យកម្លាំង ត្រៀមសង្គ្រោះគ្រោះទឹកជំនន់ នឹងបង្ការ បង្ក្រាប សង្រ្គោះ រាល់សកម្មភាពផ្សេងដែលកើតមានឡើងក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រជុំត្រួតពិនិត្យកម្លាំង ត្រៀមសង្គ្រោះគ្រោះទឹកជំនន់ នឹងបង្ការ បង្ក្រាប សង្រ្គោះ រាល់សកម្មភាពផ្សេងដែលកើតមានឡើងក្នុងខេត្តកំពង់ស្ពឺ នៅខាងមុខសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោក នាយ នាយរងការិយាល័យ និងជំនួយការ និងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត៕

You missed