លោក ដួង ច័ន្ទ បូរិទ្ធ ពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានឲដឹងថា ថ្មីៗនេះលោកបានទទួលលិខិត លេខ២៥៤៥កយ.រប/២៥ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការមានខ្លឹមសារថា តុលាការកំពូលសម្រេចបញ្ជូនសុំរឿងសភាព្រហ្មទណ្ឌលេខ 0៤៣ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទៅសាលាទរខេត្តព្រះសីហនុដើម្បីជំនុំជម្រះឡើងវិញ។ ប៉ុន្តែតុលាការសាលាឧទ្ធរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថាមកវិញថា តុលាការកំពូលមិនទាន់បានបញ្ជូនសំណុំរឿងរបស់លោកមកទេ សូមរង់ចាំសិន។
លោកឲដឹងទៀតថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ លោកបានដាក់សារណាការពារនៃការជំនុំជម្រះឡើងវិញ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ០៤៣ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមការប្រកាសសាលដិការបស់តុលាការកំពូលកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៤រួចហើយ។
លោកសង្ឃឹមថា ក្រោយតុលាការកំពូល បញ្ជូនសំណុំរឿងរបស់លោកមកកាន់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ចៅក្រមដែលកាន់រឿងរបស់លោកនិងកាត់ក្ដីដោយយុត្តិធម៌ជូនរូបលោក ខុសពីការជំនុំជម្រះលើកមុន ដែលលោកបញ្ជាក់ថា លោកពិតជាអយុត្តិធម៌បំផុតនឹងមិនអាចទទួលយកបាន។ លោក ដួង ច័ន្ទបូរិទ្ធ សូមសំណូមពរសូមឱ្យតុលាការកំពូលជួយពន្លឿនកិច្ចការទាំងអស់នេះផងទាន ព្រោះគាត់ចង់ឃើញពន្លឺយុត្តិធម៌ ដែលបានអូសបន្លាយពេលជាង ៤ឆ្នាំ មកហើយ។
សូមបញ្ជាក់ថា តុលាការកំពូលបានធ្វើការប្រកាសសាលដិកានៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៤ ដោយសម្រេចបញ្ជូនសំណុំរឿងព្រហ្មទណ្ឌលេខ០៤៣ទៅសាលាទរខេត្តព្រះសីហនុដើម្បីជំនុំជម្រះឡើងវិញ លើសេចក្ដីសម្រេចស្ដីពីសំណងរដ្ឋប្បវេណី បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់សាលាទរខេត្តព្រះសីហនុ។
សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣:៣០ រសៀល ស្ថិតនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីហិង្សានិងបោកបំផ្លាញទ្រព្យសម្បត្តិ បង្កឡើងដោយ ស្ត្រីវ័យចំណាស់ ដែលគេស្គាល់ថាជាអ្នករកស៊ីដីធ្លីដ៏ល្បី ឈ្មោះ ជា សុខឡេង និងកូនប្រុសឈ្មោះ គឹម រដ្ឋធី បានប្រើហិង្សាមកលើអ្នកសារព័ត៌មានក្នុងកំឡុងពេលលោកចុះបំពេញការងារ យ៉ាងចាស់ដៃ ។ ក្រោយមកសាលាដំបូងខេត្តព្រះសីហនុសម្រេចឲ្យភាគីជនបង្កសងជំងឺចិត្តមកខាងជនរងគ្រោះត្រឹមតែមួយលានរៀលនិងមិនមានការអនុវត្តទោសអ្វីទាំងអស់។
យោងទៅតាមច្បាប់មាត្រា២១៧ បទហិង្សាដោយចេតនា នៃក្រមព្រហ្មទណ្ឌបានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំ និងត្រូវពិន័យជាប្រាក់២លានរៀលទៅ ៦លានរៀល។ មាត្រា៤១០ បទធ្វើឲ្យខូចខាតដោយចេតនានៃក្រមព្រហ្មទណ្ឌបានចែងថាអំពើប្រព្រឹត្តដោយចេតនា ដោយបំភ្លេចបំផ្លាញធ្វើឲ្យទ្រុឌទ្រោមឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ទៅ ៤លានរៀល។ តាមបញ្ញត្តិច្បាប់មាត្រា ២១៧ មាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ឃើញថា ជាបទល្មើសដែលត្រូវផ្ដន្ទាយទោសដាក់ពន្ធនាគារលើសពី១ឆ្នាំ ។ ដូច្នេះយោងតាមបញ្ញត្តិមាត្រា ២០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែកថា”ការឃុំខ្លួនបណ្ដោះអាសន្ន អាចអនុវត្តបានតែក្នុងករណីចោទប្រកាន់ ពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលច្បាប់កំណត់ទោសដាក់ពន្ធនាគារស្មើ ឬលើសពី១ឆ្នាំ”។ ដូច្នេះជនបង្កឈ្មោះ ជា សុខឡេង និងកូនប្រុសឈ្មោះ គឹម រដ្ឋធី គួរត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដាសន្ន។ ចុះហេតុអ្វីបានជាតុលាការសម្រេចមិនឃុំខ្លួន? នេះបើតាមប្រសាសន៍ ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ៕