ទីតាំងល្បែងស៊ីសងអនឡាញមួយកន្លែង ស្ថិតនៅខាងជើងវត្តភ្នំដូនពេញ តាមបណ្ដោយផ្លូវលេខ៤៧ កែងនឹងផ្លូវ៩០ ក្បែរនឹងកន្លែងលក់ម្ចូរវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងរលូន អាជ្ញាធរពាក់ព័ន្ធមូលដ្ឋានលោកមិនដឹង ឬជាប់ពាក់ព័ន្ធនឹងរឿងអ្វីមិនចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ???
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ៖ 076 222 3227 ឬ t.me/kandalhotnewsadmin
រូបភាព៖ ខ្មែរម្ចាស់ស្រុក CHANNEL
មហាជនសង្កេតឃើញថា អាជ្ញាធរក្រុងភ្នំពេញបានចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជារឿយៗ ប៉ុន្តែទីតាំងខាងលើនេះបានបើកដំណើរការទទួលភ្ញៀវចូលទៅដាក់លុយភ្នាល់ស៊ីសងដោយខុសច្បាប់យ៉ាងសេរី ស្ថិតនៅខាងជើងវត្តភ្នំដូនពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយគ្មានខ្លាចញញឺតនឹងច្បាប់ទាល់តែសោះ។
ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន គឺជាជំងឺមហារីកមួយដែលមិនងាយនឹងដាក់ថ្នាំត្រូវ ប៉ុន្តែទោះជាយ៉ាងណាមហាជនស្នើដល់់ អាជ្ញាធរខណ្ឌ និងជាពិសេសសង្ឃឹមថាលោកឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការរាជធានីភ្នំពេញ នឹងមានវិធានការបង្ក្រាបចំពោះទីតាំងល្បែងស៊ីសងដូចបានជម្រាបជូនខាងលើនេះឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ៖ 076 222 3227 ឬ t.me/kandalhotnewsadmin