ល្បែងមាន់ជល់អនឡាញ តាមTablet លេងនៅក្នុងតារាងបាល់មួយកន្លែង ដែលស្គាល់ម្ចាស់ឈ្មោះ ណាវី ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុង ដូនកែវ ខេត្តតាកែវ កំពុងបើកលេងជាប្រចាំរៀងរាល់ថ្ងៃ អាជ្ញាធរពាក់ព័ន្ធហាក់គ្មានវិធានការបង្ក្រាប ឬជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ណាមួយជាមួយម្ចាស់ទីតាំង???

ល្បែងមាន់ជល់អនឡាញ តាមTablet នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ លេងនៅក្នុងតារាងបាល់មួយកន្លែង ដែលស្គាល់ម្ចាស់ឈ្មោះ ណាវី កំពុងបើកលេងជាប្រចាំរៀងរាល់ថ្ងៃ អាជ្ញាធរពាក់ព័ន្ធហាក់គ្មានវិធានការបង្ក្រាប ឬជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ណាមួយជាមួយម្ចាស់ទីតាំង???

ពាក់ព័ន្ធនឹងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ មហាជនបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងឯកឧត្តម វី សំណាងអភិបាលខេត្តតាកែវ ព្រមទាំង លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដែលទើបតែផ្លាស់មកកាន់តំណែងថ្មី សូមមេត្តាជួយមានវិធានការចាត់មន្ត្រីជំនាញ អោយចុះពិនិត្យស្រាវជ្រាវទីតាំងមាន់ជល់អនឡាញខាងលើនេះផងទាន ដើម្បីយកមកអនុវត្តច្បាប់ ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ។

អង្គភាពសារព័ត៌មានយេីង រង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ 0762223227៕

 

You missed