ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់ ដើម្បីអបអរសាទរពិធីបើក ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ចាប់ពីកន្លែងបើកការដ្ឋានសាងសង់ព្រែក ជីកហ្វូណនតេជោ ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ឆ្ពោះមករាជធានីភ្នំពេញ ចូលមកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ លោកនាយករដ្ឋបាលខេត្ត ទីចាត់ការចំណុះសាលាខេត្ត អាជ្ញាធរក្រុង-ស្រុក ដែលពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ៕