នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានបន្តឧបត្ថម្ភអង្ករជូនដល់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ យោធភូមិភាគទី៥ កងទ័ពជើងគោក តាមរយៈ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ តាមរយៈឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។